leftcenterrightdel
លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេស និងលោក​ឯកអគ្គរដ្ឋទូតឆេក Hynek Kmonicek (រូបថត៖ qdnd.vn)

នៅទីនេះ លោករដ្ឋមន្ត្រី Le Hoai Trung បានអះអាងថា ក្នុងអាណត្តិរបស់លោក​ឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សម្រេចបានលទ្ធផលលេចធ្លោលើវិស័យជាច្រើន។ លោករដ្ឋមន្ត្រី Le Hoai Trung សង្ឃឹមថាលោកឯកអគ្គរដ្ឋទូត Hynek Kmonicek នឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងរួមចំណែកជាក់ស្តែង រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឆេក ឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព ខ្លឹមសារ និងនិរន្តរភាព។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Hynek Kmonicek បានសង្កត់ធ្ងន់ថា មិនថាលោកកាន់មុខតំណែងអ្វីនោះទេ លោកឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Hynek Kmonicek បានអះអាងថា សាធារណៈរដ្ឋឆេកតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពសំខាន់បំផុតរបស់សាធារណរដ្ឋឆេកក្នុងតំបន់អាស៊ី ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមលើគ្រប់វិស័យនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan