លោក Tran Hong Ha បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយអ៊ូសបេគីស្ថាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងក្រសួង ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ គប្បីសុក្រិតក្របខ័ណ្ឌច្បាប់ បង្កើតយន្តការ និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័ន អង្គការ និងធុរកិច្ចនៃភាគីទាំងពីរ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងការវិនិយោគ តភ្ជាប់ទីផ្សារនៃប្រទេសទាំងពីរ តាមរយៈនោះ ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់។ ជាពិសេស ភាគីទាំងពីរគប្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្សេងៗ និងជម្រុញការបើកការិយាល័យតំណាងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកឲ្យបានឆាប់ៗ....។

លោក Jamshid Khodjaev បានបញ្ជាក់ពីការគាំទ្រចំពោះវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យរុករកប្រេង និងឧស្ម័ននៅអ៊ូសបេគីស្ថាន ការវិនិយោគ សំណង់ និងកសិកម្ម។ លោកយល់ព្រមការបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាលើវិស័យឧស្សាហកម្ម ការផលិតគ្រឿងចក្រ និងការសាងសង់ទីក្រុងទំនើប និងសួនឧស្សាហកម្មជំនាន់ថ្មី។ល៕

បកប្រែដោយ Thuy Anh