ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមការចរចាជុំទី៦ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងវៀតណាម និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបជាមួយលោកស្រី Allison Hooker អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Casey Mace មន្ត្រីជាន់ខ្ពស់ APEC សហរដ្ឋអាមេរិក លោក Charles Freeman អនុប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ APEC។

leftcenterrightdel
លោកស្រី Nguyen Minh Hang និងលោកស្រី Allison Hooker (រូបថត៖ vov)

ក្នុងជំនួបជាមួយលោកស្រី Allison Hooker លោកស្រី Nguyen Minh Hang បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ លោកស្រីមានបំណងថាភាគីទាំងពីររក្សាជំនួបជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។ លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ២០២៧ គឺជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសពហុភាគីរបស់វៀតណាមនាពេលខាងមុខ។ វៀតណាមបាននិងកំពុងត្រៀមរៀបចំយ៉ាងសកម្មលើគ្រប់វិស័យ។

លោកស្រី Allison Hooker សង្ឃឹមថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងបន្តអភិវឌ្ឍជាវិជ្ជមាន។ លោកស្រី Allison Hooker បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃ APEC ជាលើកទីបី ដោយទទួលស្គាល់ស្មារតីសកម្ម និងវិជ្ជមានរបស់វៀតណាមក្នុងការត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០២៧។ លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីធានាបាននូវជោគជ័យនៃឆ្នាំ APEC ២០២៧៕

បកប្រែដោយ Thuy Anh