លោក To Lam អគ្គលេខាបក្ស ជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនៅឡាវ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវបានធ្វើជាអធិបតីក្នុងសន្និសីទ ដើម្បីជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ សន្និសីទនេះត្រូវបានផ្សាយបន្តផ្ទាល់ទៅកាន់ខេត្ត និងទីក្រុងនានាក្នុងប្រទេសឡាវ។
មានប្រសាសន៍នៅក្នុងសន្និសីទ លោក To Lam អគ្គលេខាបក្ស បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយ បានបញ្ចប់ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់ ដែលបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ ៩៦ ឆ្នាំរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជាតិវៀតណាម។ មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សដែលមានសមាជិកចំនួន ២០០ នាក់ រួមទាំងសមាជិកពេញសិទ្ធិចំនួន ១៨០ នាក់ និងសមាជិកបម្រុងចំនួន ២០ នាក់។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ធ្វើជាអធិបតីក្នុងសន្និសីទ ដើម្បីជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn) |
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមលើកដំបូង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ លេខាធិការដ្ឋាន និងអគ្គលេខាបក្ស ព្រមទាំងជ្រើសរើស និងសុក្រិតស្ថាប័នថ្នាក់ដឹកនាំបក្សសំខាន់ៗ។ មហាសន្និបាតក៏បានអនុម័តជាឯកច្ឆ័ន្ទនូវការសម្រេចចិត្តសំខាន់ៗ ជាប្រវត្តិសាស្ត្រ ដែលមានគោលបំណងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំចំនួនពីរដែលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ។
រីឯលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង ដឹកនាំដោយលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងបន្តសម្រេចបាននូវជោគជ័យថ្មីៗដ៏ធំធេងបន្ថែមទៀតក្នុងបុព្វហេតុផ្លាស់ថ្មី សម្រេចបានជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីសម្រេចបាននូវគោលដៅ ប្រជាជនដ៏សម្បូរធូធារ ប្រទេសជាតិដ៏រឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕
បកប្រែដោយ Thanh Cong