សារព័ត៌មានឡាវសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស
កប.អនឡាញ - ប្រព័ន្ធផ្សព្វផ្សាយឡាវវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថាព្រឹត្តិការណ៍នេះរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងឡាវ និងវៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត។
មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សទៅកាន់ប្រទេសឡាវនៅថ្ងៃទី ៥ និងថ្ងៃទី ៦ ខែកុម្ភៈ តបតាមការអញ្ជើញរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចនេះនៅថ្ងៃទី ៤ ខែកុម្ភៈ។
អត្ថបទនានាដែលបានបង្ហោះនៅលើគេហទំព័រកាសែត Pathetlao អនឡាញ ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ និងនៅលើគេហទំព័រកាសែតនគរបាលឡាវអនឡាញ បានវាយតម្លៃថាដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយុទ្ធសាស្ត្រ ឡាវ-វៀតណាម និងវៀតណាម-ឡាវ ឲ្យកាន់តែអភិវឌ្ឍថែមទៀត។
    |
 |
|
អត្ថបទលើកាសែតនគរបាលឡាវ (រូបថត៖ vnanet.vn) |
នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស ក្នុងឆ្នាំ ២០២៦ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៤។ នេះក៏ជាពិធីទទួលបដិសណ្ឋារកិច្ចដំបូងដែលរៀបចំដោយបក្ស រដ្ឋ និងប្រជាជនឡាវ ចាប់តាំងពីជោគជ័យ នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។ យោងតាមអត្ថបទទាំងនេះ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានអត្ថន័យជាប្រវត្តិសាស្ត្រ និងសារៈសំខាន់ដ៏ធំធេងប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីទំនុកចិត្តនយោបាយខ្ពស់ និងគោលនយោបាយឥតងាករេរបស់វៀតណាម ដែលតែងតែផ្តល់តម្លៃខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ វៀតណាម-ឡាវ និងឡាវ-វៀតណាម។
អត្ថបទទាំងនេះបញ្ជាក់ថា ការជួបជុំគ្នា និងការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ផ្តល់នូវឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរបូកសរុប និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កំណត់ទិសដៅនាពេលអនាគត ចែករំលែកចក្ខុវិស័យជាយុទ្ធសាស្ត្រ និងពង្រឹងការសម្របសម្រួលក្នុងការតាក់តែងគោលនយោបាយអភិវឌ្ឍន៍សម្រាប់ប្រទេសនីមួយៗ។ នេះនឹងដាក់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ បន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ដោយផ្តល់នូវផលប្រយោជន៍ដល់ប្រជាជន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសទាំងពីរ ឡាវ-វៀតណាម៕
បកប្រែដោយ Huyen Trang