តំណាងមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ បានឧទ្ទេសនាមដល់លោក Mazen Turki El Qadi និងគណៈប្រតិភូ Jordan អំពីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិវៀតណាមតាមរយៈវត្ថុបុរាណដែលត្រូវបានអភិរក្សនៅអតីតរាជវាំង Thang Long។

leftcenterrightdel
លោក Mazen Turki El Qadi អញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម (រូបថត៖ vnanet.vn)

តាមរយៈនោះ ឧទ្ទេសនាមដល់លោក Mazen Turki El Qadi ប្រធានសភាជាន់ទាប Jordan អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ទឹកដីដ៏ស្រស់ស្អាតរបស់វៀតណាម ក៏ដូចជាប្រជាជនវៀតណាមដែលមានចិត្តរួសរាយរាក់ទាក់ អាស្រ័យហេតុនេះលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។

គួររំលឹកថា នាព្រឹកថ្ងៃដដែល លោក Mazen Turki El Qadi ប្រធានសភាជាន់ទាប Jordan បានអញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ហើយបានស្ដាប់តំណាងសារមន្ទី ឧទ្ទេនាមអំពីប្រវត្តិសាស្ត្រក្នុងការកសាង និងការពារប្រទេសជាតិ ការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានបរទេស ការដណ្ដើមឯករាជ្យជាតិ ក៏ដូចជាការកសាងប្រទេសជាតិរបស់ប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep