អាស៊ានឯកភាពខ្ពស់ក្នុងបណ្តាបញ្ហាអាទិភាពជាយុទ្ធសាស្ត្រ
កប.អនឡាញ - នៅថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការជម្រុញបណ្តាអាទិភាព និងគោលដៅរបស់ប្រទេសហ្វីលីពីន ក្នុងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ២០២៦។