អាស៊ានស្វាគមន៍កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ
នាថ្ងៃទី ២៩ ខែធ្នូ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍ដោយស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែន (GBC) រវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ខែធ្នូ ដែលជាជំហានដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងម៉ឺងមាត់ ប្រទេសទាំងពីរបានឯកភាពពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ តាមនោះ ប្រទេសទាំងពីរនឹងពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការដែលបានព្រមព្រៀងគ្នា។
    |
 |
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែធ្នូ (រូបថត៖ Reuters) |
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាស៊ានបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ប្រធានអាស៊ានបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងត្រូវបានអនុវត្តន៍ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសជាសមាជិក និងដៃគូខាងក្រៅ ដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ រវាងកម្ពុជា និងថៃ៕
តាម vovworld.vn