ប្រទេសអាស៊ីអាគ្នេយ៍ជម្រុញដំណោះស្រាយចំពោះបញ្ហាមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំ Cebu
កប.អនឡាញ - កិច្ចប្រជុំនៅទីក្រុង Cebu (ហ្វីលីពីន) គឺជាព្រឹត្តិការណ៍សំខាន់មួយដែលបើកឆ្នាំប្រធានអាស៊ាន ២០២៦ ក្រោមប្រធានបទ "តម្រង់ទិសអនាគតជាមួយគ្នា"។
ការវិវឌ្ឍក្រោយការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចសំខាន់នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា នៅទីក្រុង Cebu ប្រទេសហ្វីលីពីន។
កិច្ចប្រជុំនៅទីក្រុង Cebu ធ្វើឡើងភ្លាមៗបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ារៀបចំដំណាក់កាលទីបីនៃការបោះឆ្នោតនៅថ្ងៃទី២៥ ខែមករា។
    |
 |
|
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រគល់ញញួរប្រធានអាស៊ានជូនដល់លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាអាស៊ាន បានពិចារណាអំពីតំណែងបេសកជនពិសេសអចិន្ត្រៃយ៍ដែលទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា។ យន្តការនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិ ដោយកាត់បន្ថយការពឹងផ្អែកលើអាណត្តិប្រធានប្តូរវេនប្រចាំឆ្នាំ។ កិច្ចប្រជុំនេះក៏វាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ស្ដីពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិរបស់ប្លុក ជាពិសេសផលប៉ះពាល់នៃការកែសម្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងរក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាន៕
បកប្រែដោយ Thuy Anh