leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ប្រគល់លិខិតជូនពរឆ្នាំថ្មីជូនដល់គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang​ (រូបថត៖ baoangiang.vom.vn)

ក្នុងឱកាសនេះ ក្រុមបេសកកម្មនានានៃកម្ពុជាបានជូនពរបវមហាប្រសើរជូនដល់កម្មាភិបាលនិងយុទ្ធជននៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang។ ព្រមទាំងសម្តែងក្តីរីករាយចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការរក្នុងការការពារអធិបតេយ្យភាពព្រំដែន ដែនសមុទ្រនិងកោះ រួមទាំងការជួយគ្នាដោះស្រាយឧប្បត្តិហេតុ និងបញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែន និងដែនសមុទ្រ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Thang (ឈរខាងស្តាំ) មេបញ្ជាការរងបញ្ជាការដ្ឋានយោធាខេត្ត An Giang និងជាមេបញ្ជាការគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ជូនអំណោយដល់ស្នងការដ្ឋាននគរបាលខេត្តកំពត (រូបថត៖ baoangiang.vom.vn)

ក្រុមបេសកកម្មនានានៃកម្ពុជាបានថ្លែងអំណរគុណដល់កងកម្លាំងការពារព្រំដែនខេត្ត An Giang ដែលបានជួយគាំទ្រដល់កងកម្លាំងការពារព្រំដែនកម្ពុជាក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែន និងដែនសមុទ្រប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឆ្នាំ ២០២៦នេះ ក្រុមបេសកកម្មនានានៃកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រពីកងកម្លាំងការពារព្រំដែនខេត្ត An Giang  និងបន្ដកិច្ចសហប្រតិបត្តិការក្នុងស្មារតីប្រទេសជិតខាងមិត្តភាព និងការអភិវឌ្ឍរួមគ្នា។ ទន្ទឹមនឹងនោះ បង្កើនការចែករំលែកព័ត៌មានជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាក្នុងស្មារតីគោរពគ្នាទៅវិញទៅមក។  

leftcenterrightdel
នាយកដ្ឋាននគរបាលការពារព្រំដែនទឹកកម្ពុជាប្រគល់អំណោយជូនកងទ័ពការពារព្រំដែនខេត្ដ An Giang (រូបថត៖ baoangiang.vom.vn)

រីឯលោកវរសេនីយ៍ឯក  Pham Van Thang មេបញ្ជាការរងបញ្ជាការដ្ឋានយោធាខេត្ត An Giang និងជាមេបញ្ជាការគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានថ្លែងអំណរគុណដល់ក្រុមបេសកកម្មនានានៃកម្ពុជាដែលបានចំណាយពេលវេលាមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។ លោកវរសេនីយ៍ឯក  Pham Van Thang  បានបញ្ជាក់ថា នាពេលកន្លងមក កងកម្លាំងរបស់កម្ពុជាតែងតែយកចិត្ដទុកដាក់ និងជួយគាំទ្រដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ An Giang ក្នុងការអនុវត្តភារកិច្ច។

leftcenterrightdel
ក្រុមបេសកកម្មនានានៃកម្ពុជាថតរូបទុកជាអនុស្សាវរីយ៍ជាមួយកងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ baoangiang.com.vn)

នាពេលខាងមុខ លោកវរសេនីយ៍ឯក  Pham Van Thang សង្ឃឹមថា នឹងបន្តទទួលបានការសហការពីភាគីកម្ពុជាក្នុងការគ្រប់គ្រងព្រំដែន ពិភាក្សា និងដោះស្រាយបញ្ហាដែលកើតឡើងនៅតាមតំនប់ព្រំដែន និងដែនសមុទ្រ រួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពរបស់ភាគីនីមួយៗ និងជួយគ្នាកសាងខ្សែព្រំដែនដ៏រឹងមាំ និងអភិវឌ្ឍន៍ៗល៕

បកប្រែដោយ Thanh Cong