បញ្ជាការដ្ឋានយោធភូមិភាគទី ៧ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ស្ថានទូតវៀតណាមប្រចាំកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៤ ខែមីនា គណៈប្រតិភូយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Tran Vinh Ngoc ប្រធាននយោបាយនៃយោធភូមិភាគទី ៧ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម អនុព័ន្ធយោធាវៀតណាម និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា។