មានប្រសាសន៍ក្នុងឱកាសជូនពរឆ្នាំថ្មីនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្សបានជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ អតីតយុទ្ធជនបដិវត្តន៍ វីរជនមាតាវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរបុរសពលកម្ម គ្រួសារអ្នកទទួលរបបគោលនយោបាយ និងជនរួមជាតិ និងឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៃទីក្រុងសម្រេចបានកន្លងមក ជាពិសេសនៅក្នុងខែចុងក្រោយនៃឆ្នាំ ២០២៥។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០២៦

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស គឺជាចំណុចស្នូល ដែលកំណត់ការសម្រេចបាននូវគោលដៅខួបលើកទី១០០ នៃការបង្កើតបក្ស និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំឆ្ពោះទៅរកគោលដៅខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ។ នៅក្នុងដំណើរការនោះ ទីក្រុងហូជីមិញត្រូវបន្តបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីនាំមុខរបស់ខ្លួន ដោយធ្វើជាគំរូ ជាកន្លែងដែលគណៈកម្មាធិការមជ្ឈិមបក្សអាចប្រគល់ភារកិច្ចថ្មីៗ លំបាក និងសំខាន់ៗដោយទំនុកចិត្ត ជាកម្លាំងចលករសម្រាប់ការរីកចម្រើន នវានុវត្តន៍ និងការធ្វើសមាហរណកម្មទូទាំងប្រទេស។

ក្នុងស្មារតីនេះ លោកអគ្គលេខាបក្សបានស្នើសុំឱ្យគណៈកម្មាធិការបក្សទីក្រុងយល់ និងអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងរាល់សេចក្តីសម្រេចជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចនៃមហាសន្និបាតបក្សភាគទីក្រុងសម្រាប់អាណត្តិឆ្នាំ២០២៥-២០៣០ ឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តតៃនិញ ព្រមទាំងប្រគល់អំណោយដល់ក្រុមគ្រួសារអ្នកទទួលរបបគោលនយោបាយពីរដ្ឋ

* នៅថ្ងៃដដែលលោក To Lam អគ្គលេខាបក្សបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តតៃនិញ ព្រមទាំងបានប្រគល់អំណោយដល់ក្រុមគ្រួសារអ្នកទទួលរបបគោលនយោបាយពីរដ្ឋ។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ នឹងបញ្ចប់នៅចំពេល ស្ថានភាពសកលលោក និងតំបន់ដ៏ស្មុគស្មាញ និងវិវត្តយ៉ាងឆាប់រហ័ស ដែលបង្កឲ្យមានតម្រូវការថ្មីៗលើការសម្របខ្លួន និងសមត្ថភាពអភិវឌ្ឍន៍របស់តំបន់នីមួយៗ លោកអគ្គលេខាបក្សបានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តតៃនិញ ក្នុងរយៈពេលកន្លងមក។

លោកអគ្គលេខាបក្ស បានចង្អុលបង្ហាញថា ឆ្នាំចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ និងបន្តដល់ឆ្នាំ២០៤៥ គឺជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍប្រទេស។ ខេត្តតៃនិញ ដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែសម្រាប់ការអភិវឌ្ឍខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងប្រទេសទាំងមូលផងដែរ។

លោកអគ្គលេខាបក្សបានកត់សម្គាល់ថា ខេត្តតៃនិញ គឺជាបន្ទាយដ៏រឹងមាំមួយនៅលើព្រំដែន និងជាតំណភ្ជាប់ជាយុទ្ធសាស្ត្ររវាងតំបន់ភាគអាគ្នេយ៍ និងភាគនិរតី។ ក្នុងនាមជាតំបន់មួយសម្រាប់រក្សាស្ថិរភាព សន្តិភាព និងមិត្តភាព និងជាកន្លែងសម្រាប់ការអភិវឌ្ឍថ្មីក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ភស្តុភារកម្ម និងពាណិជ្ជកម្មព្រំដែន ការអភិវឌ្ឍដ៏រឹងមាំ និងប្រកបដោយចីរភាពរបស់ខេត្តតៃនិញ រួមចំណែកដល់ការបង្រួបបង្រួមការពារជាតិ និងសន្តិសុខ ពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភាគខាងត្បូង និងពង្រឹងការធ្វើសមាហរណកម្មក្នុងតំបន់...៕

បកប្រែដោយ Minh Trung