កាសែត The People's Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន បានចេញផ្សាយអត្ថបទមួយថ្ងៃទី ១០ ខែកុម្ភៈ ដែលមានចំណងជើងថា "វៀតណាមលើកកម្ពស់ការធ្វើពិពិធកម្មឧស្សាហកម្ម" ដោយសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោដែលសម្រេចបាននៅក្នុងវិស័យដូចជា ការផលិត និងសេវាកម្ម។ អត្ថបទនេះដកស្រង់ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងហិរញ្ញវត្ថុវៀតណាម ដែលបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ៨,០២% នៅក្នុងឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានការធ្លាក់ចុះជាទូទៅ សេដ្ឋកិច្ចវៀតណាមបានបង្ហាញពីសមត្ថភាពងើប​ឡើងវិងយ៉ាងខ្លាំង។ ប្រទេសវៀតណាមកំពុងលើកកម្ពស់យ៉ាងសកម្មនូវការធ្វើពិពិធកម្មឧស្សាហកម្ម ដោយវិស័យនាំចេញបង្ហាញពីដំណើរការដ៏រឹងមាំជាពិសេស កើនឡើង ១៨.២% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។

leftcenterrightdel
ទំនិញនាំចូល និងនាំចេញនៅកំពង់ផែអន្តរជាតិ Gemalink

តាមរយៈកំណែទម្រង់រដ្ឋបាល ប្រទេសវៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ២៧.៦ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើង ៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្កើតកំណត់ត្រាថ្មីចាប់តាំងពីឆ្នាំ ២០២១។ ជាមួយគ្នានេះ ការងើបឡើងវិញនៃវិស័យសេវាកម្ម និងវិស័យផ្សេងទៀតបានផ្តល់កម្លាំងចលករយ៉ាងសំខាន់ដល់សេដ្ឋកិច្ច។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកចំណែកទីផ្សារនៃម៉ាកយីហោក្នុងស្រុក និងបានអនុវត្តវិធានការផ្សេងៗដើម្បីជំរុញតម្រូវការ និងការប្រើប្រាស់ក្នុងស្រុក។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងហិរញ្ញវត្ថុ វិស័យសេវាកម្មរបស់វៀតណាមត្រូវបានគេព្យាករថានឹងកើនឡើងជាង ៨.៦% នៅក្នុងឆ្នាំ ២០២៥ ដោយរួមចំណែកជាង ៥១% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ នៅឆ្នាំ ២០២៥ ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២១.២ លាននាក់ កើនឡើង ២០.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានបង្កើតកំណត់ត្រាថ្មីមួយ៕

បកប្រែដោយ Thanh Cong