មានប្រសាសន៍នៅក្នុងពិធី តាងនាមលោក To Lam អគ្គលេខាបក្ស ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជូនពរឆ្នាំថ្មីដល់ឯកអគ្គរដ្ឋទូត និងប្រធានអង្គការអន្តរជាតិទាំងឡាយ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ដោយប្រកាន់ខ្ជាប់នូវស្មារតី និងគោលដៅរួមដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៤ របស់បក្ស វៀតណាមនៅតែបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពហុភាវូបនីយកម្ម និងធ្វើពិពិធកម្ម ដែលជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់នៅលើពិភពលោក និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិសម្រាប់គោលដៅនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ស្វាគមន៍ឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងនៃអង្គការអន្តរជាតិប្រចាំនៅទីក្រុងហាណូយ រួមជាមួយភរិយា និងស្វាមី (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា បន្តទទួលបានការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ដែលជាដៃគូ និងមិត្តភក្តិស្មោះត្រង់របស់វៀតណាម ដើម្បីរួមគ្នាសម្រេចបាននូវចក្ខុវិស័យ៖ "វៀតណាមអភិវឌ្ឍប្រកបដោយចីរភាព - អាស៊ានតភ្ជាប់យ៉ាងជិតស្និទ្ធ - អាស៊ីដ៏រុងរឿង និងតភ្ជាប់ - ពិភពលោកដ៏សុខដុមរមនា - មនុស្សជាតិសមភាពសម្រាប់វឌ្ឍនភាព"។

តាងនាមអង្គទូត លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម ប្រធានអង្គទូតប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ កន្លងមក គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់វៀតណាម ដោយទទួលបានលទ្ធផលវិជ្ជមាន និងគួរឲ្យលើកទឹកចិត្តលើវិស័យជាច្រើន។ ប្រធានអង្គទូតប្រចាំវៀតណាម បានបញ្ជាក់ថា ដោយផ្អែកលើលទ្ធផលទាំងនេះ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ - យុគសម័យនៃការរីកចម្រើនយ៉ាងខ្លាំងក្លាដើម្បីប្រាថ្នាផ្លាស់ថ្មីដ៏រឹងមាំ ការលើកកម្ពស់គុណភាពនៃកំណើន និងការពង្រីកសក្តានុពលមនុស្សឱ្យបានអតិបរមា បន្តសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបើកមាគ៌ាទំនើប និងប្រកបដោយចីរភាពសម្រាប់អនាគត៕

បកប្រែដោយ Huyen Trang