លោក To Lam អគ្គលេខាបក្ស បានមានប្រសាសន៍ថា នាពេលកន្លងមកនេះ បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ដល់កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដោយរួមចំណែកជួយឧបត្ថម្ភបងប្អូនប្រជាជនរក្សាលំនឹងជីវភាពរស់នៅ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសង្គមប្រទេសសាមី និងលើកកម្ពស់អត្តសញ្ញាណប្រពៃណីរបស់ប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនោះ បក្សនិងរដ្ឋតែងតែស្តាប់ និងស្រូបយកការចូលរួមមតិយោបល់របស់អាណិកជនវៀតណាម ក្នុងដំណើរការតាក់តែងគោលនយោបាយរបស់ប្រទេសជាតិ ជាពិសេសគោលនយោបាយទាក់ទងនឹងជនវៀតណាមនៅក្រៅប្រទេស។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា បក្ស និងរដ្ឋ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍រួមថា ប្រជាជនគឺជាស្នូល ជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាកម្លាំងចលករ និងជាធនធាននៃការអភិវឌ្ឍ ដែលក្នុងនោះ សហគមន៍ជនវៀតណាមនៅក្រៅប្រទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម ដែលជាធនធានដ៏សំខាន់ជាពិសេសនៃផែនសាមគ្គីភាពជនជាតិទាំងមូលនៅក្នុងយុគសម័យអភិវឌ្ឍថ្មី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងជំនួប

លោក To Lam អគ្គលេខាបក្ស សង្ឃឹមថា អាណិកជនវៀតណាម នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងបណ្តាប្រទេស។ ទន្ទឹមនឹងនោះ លោក To Lam អគ្គលេខាបក្ស ជឿជាក់ថា ជនរួមជាតិទាំងអស់ទាំងក្នុងនិងក្រៅប្រទេស នឹងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ភាពធន់ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ ដោយពង្រឹងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល - មូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលធានាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារយ៉ាងរឹងមាំនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់មាតុភូមិតាំងពីដើម និងពីចម្ងាយ។

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា៖ បក្សនិងរដ្ឋតែងតែស្វាគមន៍ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសហគ្រិនជាអាណិកជន ដើម្បីចូលរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងវិស័យសំខាន់ៗសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីនៃប្រទេសជាតិ។ បក្សនិងរដ្ឋនឹងបន្តកែលម្អគោលនយោបាយសម្រាប់ជនវៀតណាមនៅក្រៅប្រទេស ព្រមទាំងពង្រឹងការសម្របសម្រួលអន្តរជាតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនជនរួមជាតិ ដោយជួយជនរួមជាតិនឹងនរចិត្តក្នុងការរស់នៅ ធ្វើការ និងអភិវឌ្ឍនៅក្នុងប្រទេសសាមី៕

បកប្រែដោយ Thanh Cong