ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឥណ្ឌា ត្រូវបានភាគីទាំងពីរពង្រឹងនិងពង្រីកឥតឈប់ឈរ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសគឺការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងថ្នាក់ជាន់ខ្ពស់ រក្សាយន្តការពិគ្រោះយោបល់-សន្ទនាប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ កងទ័ពជើងទឹក ការផ្តល់កញ្ចប់ឥណទានអនុគ្រោះ និងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Periasamy Kumaran 

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា លោក Periasamy Kumaran​ បន្តគាំទ្រក្រសួងការពារជាតិទាំងពីរអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ស្របតាមពាក្យស្លោក "កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ" ដូចដែលបានឯកភាពគ្នាដោយនាយករដ្ឋមន្ត្រីវៀតណាមនិងឥណ្ឌា។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តោតលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវលិខិតសំដែងបំណង បង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គភាពកងទ័ពនានា និងឧស្សាហកម្មការពារជាតិ ដោយហេតុនេះរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការវៀត​ណាម-ឥណ្ឌានិយាយរួម  និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែកបន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៃតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Periasamy Kumaran 

លោក Periasamy Kumaran បានអបអរសាទរជូនចំពោះបក្សទាំងមូល និងប្រជាជន​វៀត​ណាមទាំងមូលបានរៀបចំមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ។ លោកបានសម្តែងនូវការរីករាយចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌាក្នុងវិស័យការពារជាតិនិងសន្តិសុខ។

លោក Periasamy Kumaran មានបំណងចង់ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យសហប្រតិបត្តិការដែលមានសក្តានុពលដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Pham Diep