មានប្រសាសន៍នៅក្នុងពិធីនេះ លោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានអះអាងថា កិត្តិនាមនេះរួមចំណែកដល់ការបង្កើនចំនួនកិត្តិនាមរបស់រដ្ឋធានីដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ លោកបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ទីក្រុងក្នុងការកសាងបរិយាកាសអប់រំដោយផ្អែកលើសន្តិភាព សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
តំណាងអង្គការយូណេស្កូ ប្រគល់កិត្តិនាមជា "ទីក្រុងសិក្សាពិភពលោក" ដល់ទីក្រុងហាណូយ

នៅក្នុងពិធីនោះ លោក Jonathan Wallace Baker ប្រធានអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម បានថ្លែងថា ការទទួលស្គាល់នេះគឺជាកិត្តិយសផង និងជាការទទួលខុសត្រូវផង។ ការក្លាយជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាពិភពលោក" គឺជាការទទួលស្គាល់ពីអង្គការយូណេស្កូ និងសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សា ដែលមនុស្សគ្រប់គ្នាមានឱកាសរៀនសូត្រពេញមួយជីវិត ចូលរួមចំណែកក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន ហើយបើកឱកាសសម្រាប់ទីក្រុងហាណូយក្នុងការផ្លាស់ប្តូរផ្នត់គំនិត ចំណេះដឹង និងបទពិសោធន៍ជាមួយ "ទីក្រុងសិក្សា" ផ្សេងទៀតនៅជុំវិញពិភពលោក ហើយទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយ "ទីក្រុងសិក្សា" ផ្សេងទៀត៕

បកប្រែដោយ Thanh Cong