ទីក្រុងហូជីមិញរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន
កប.អនឡាញ - នាថ្ងៃទី ២៩ ខែមករា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានរៀបចំជំនួបក្នុងឱកាសរំលឹកខួបលើកទី៧៦ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (ថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៥០/ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦)។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Huu Hiep ប្រធានសមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដែលមានអត្ថន័យជាពិសេស ដែលទីក្រុងហូជីមិញ និងប្រទេសវៀតណាម បានឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងរំលឹកខួបលើកទី ៧៦ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិនផងដែរ។
    |
 |
|
ប្រតិភូនៃប្រទេសទាំងពីរ ថតរូបអនុស្សាវរីយ៍ជាមួយក្រុមសិល្បករ (រូបថត៖ vov) |
សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ ប្តេជ្ញាបន្តលើកកម្ពស់តួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនកិច្ចសហការជាមួយដៃគូចិន ដើម្បីរៀបចំការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យវប្បធម៌ ការអប់រំ និងយុវជន។
លោក Tang Li អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដោយជោគជ័យ ហើយបើកសម័យកាលថ្មីមួយសម្រាប់ការអភិវឌ្ឍប្រជាជាតិវៀតណាម និងមានសារៈសំខាន់យ៉ាងសំខាន់សម្រាប់ចលនាសង្គមនិយមនៅលើពិភពលោក។
លោកបានបញ្ជាក់ពីការរួមដំណើរជាមួយសហភាពអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន៕
បកប្រែដោយ Thanh Cong