គម្រោងទាំងនេះត្រូវបានអនុវត្តនៅក្នុងមូលដ្ឋានដែលមានការលំបាក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ការអភិវឌ្ឍកសិកម្ម និងការគាំទ្រដល់ក្រុមមនុស្សងាយរងគ្រោះ។

គម្រោងទាំងនេះមិនត្រឹមតែបំពេញតម្រូវការបន្ទាន់របស់ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់លក្ខខណ្ឌសិក្សា ជីវភាពរស់នៅ និងសមត្ថភាពឆ្លើយតបទៅនឹងហានិភ័យផងដែរ។ ការផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងសន្តិសុខមនុស្សត្រូវបានចាត់ទុកថាជាវិធីសាស្រ្តជាក់ស្តែង និងប្រកបដោយនិរន្តរភាព ដោយប្រកាន់យកប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍ។

leftcenterrightdel
តំណាងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Tri ប្រគល់អំណោយអនុស្សាវរីយ៍ដល់លោក Ito Naoki

ក្នុងពិធីនោះ លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ កម្មវិធីនេះបានជួយគាំទ្រគម្រោងចំនួន ៧៥៩ ក្នុងថវិកាសរុបប្រមាណ ៧០ លានដុល្លារអាមេរិក រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ រដ្ឋាភិបាលជប៉ុន និងស្ថានទូតជប៉ុនសម្ដែងនូវគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានវៀតណាម ដើម្បីជម្រុញការអភិវឌ្ឍសហគមន៍។

នៅក្នុងពិធី លោក Ha Dinh Hung លេខាគណៈកម្មាធិការបក្សឃុំ Kim Bon (ខេត្ត Son La) បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម។ លោកបានបញ្ជាក់ថា នេះពិតជាការលើកទឹកចិត្តដ៏ធំធេង ដល់សិស្សានុសិស្សនៅតំបន់ភ្នំរបស់វៀតណាម។

ពិធីចុះហត្ថលេខាលើកនេះ បានបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាពរវាងវៀតណាម និងជប៉ុន ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមរបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍសហគមន៍ ធានាសុខុមាលភាពសង្គម និងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh