ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ បានធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែមករា ដោយបានប្រមូលផ្តុំកីឡាករកីឡាការិនីនៅអាស៊ីអាគ្នេយ៍ឱ្យប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៩ ជាមួយនឹងវិញ្ញាសាចំនួន ៥៣៦។ ក្រុមប៉ារ៉ាឡាំពិកវៀតណាមមានកីឡាករចំនួន ១៨៤ នាក់ រួមទាំងកីឡាករចំនួន ១៤០ នាក់ដែលប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ១១។

leftcenterrightdel
តំណាងក្រុមប៉ារ៉ាឡាំពិកវៀតណាមដង្ហែក្បួនក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១៣

នៅចុងបញ្ចប់នៃការប្រកួត ក្រុមប៉ារ៉ាឡាំពិកវៀតណាមបានឈ្នះមេដាយមាសសរុបចំនួន ៣៨ គ្រឿង មេដាយប្រាក់ចំនួន ៤៨ គ្រឿង និងមេដាយសំរិទ្ធចំនួន ៥៨ គ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខ ៥។ ប្រទេសម្ចាស់ផ្ទះគឺប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខមួយ ដោយមានមេដាយមាសចំនួន ១៧៥ គ្រឿង មេដាយប្រាក់ចំនួន ១៥៥ គ្រឿង​ និងមេដាយសំរិទ្ធចំនួន ១៥៦ គ្រឿង។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១៣ បានរួមចំណែកលើកតម្កើងទេពកោសល្យ និងភាពក្លាហានជម្នះពុះពារការលំបាករបស់កីឡាករ គីឡាការិនីដោយផ្សព្វផ្សាយរឿងរ៉ាវដ៏បំផុសគំនិតអំពីឆន្ទៈ ជំនឿ និងសេចក្តីប្រាថ្នាឈានទៅមុខសម្រាប់ជនពិការ៕

បកប្រែដោយ Huyen Trang