ក្រោយពីការប្រកួតរយៈពេល ១០ ថ្ងៃ (ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ) ក្រុមកីឡាវៀតណាមបានឈ្នះមេដាយមាសចំនួន ៨៧ គ្រឿង មេដាយប្រាក់ចំនួន ៨១ គ្រឿង និងមេដាយសំរិទ្ធចំនួន ១១០ គ្រឿង ដោយសម្រេចបានគោលដៅចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ៣។

leftcenterrightdel
ក្រុមកីឡាវៀតណាមឈ្នះមេដាយមាសមួយទៀតក្នុងវិញ្ញាសាហែលទឹកនៅព្រឹកថ្ងៃទី២០ ខែធ្នូ (រូបថត៖ VOV)

នាំមុខគេក្នុងតារាងមេដាយគឺប្រទេសថៃ (មេដាយមាសចំនួន ២៣៣ គ្រឿង មេដាយប្រាក់ចំនួន ១៥៤ គ្រឿង មេដាយសំរិទ្ធចំនួន ១០៨ គ្រឿង) និងឥណ្ឌូនេស៊ី (មេដាយមាសចំនួន ៩១ គ្រឿង មេដាយប្រាក់ចំនួន ១១១ គ្រឿង មេដាយសំរិទ្ធចំនួន ១៣១ គ្រឿង)។

ពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២០ ធ្នូនៅពហុកីឡដ្ឋាន Rajamangala ដែលមានសមត្ថភាពផ្ទុកមនុស្សបាន ៥ ម៉ឺននាក់៕

តាម vovworld.vn