ក្រុម U23 វៀតណាម ឈ្នះ ២-១ ទល់នឹងក្រុម U23 កៀហ្ស៊ីស៊ីស្ថាន ក្នុងព្រឹត្តិការណ៍ U23 អាស៊ី
កប.អនឡាញ - ជាមួយនឹងជ័យជម្នះ ២-១ ក្រុម U23 វៀតណាម បានឈ្នះក្រុមអាស៊ីកណ្តាលជាលើកដំបូង ហើយអាចនឹងទទួលបានកៅអីមួយក្នុងវគ្គ ៨ ក្រុមចុងក្រោយ។
    |
 |
|
ប្រធានក្រុម Khuat Van Khang (ស្តាំ) បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម U23 វៀតណាម។ រូបថត៖ VFF |
នៅល្ងាចថ្ងៃទី ៩ ខែមករា ក្រុម U23 វៀតណាម បានឈ្នះ ២-១ ទល់នឹងក្រុម U23 កៀហ្ស៊ីស៊ីស្ថាន ដោយហេតុនេះអាចនឹងទទួលបានកៅអីមួយក្នុងវគ្គ ៨ ក្រុមចុងក្រោយ។
ពីមុន វៀតណាមមិនដែលឈ្នះក្រុមតំណាងអាស៊ីកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ U23 អាស៊ីទេ។ ក្នុងការប្រកួតពីរលើកមុនជាមួយអ៊ូសបេគីស្ថាន ក្រុមវៀតណាមបានរងបរាជ័យ រួមទាំងការចាញ់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០១៨ នៅ Changzhou និងការចាញ់ ០-៣ ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ U23 អាស៊ីឆ្នាំ ២០២៤។
យ៉ាងណាក៏ដោយ ជាមួយនឹងជ័យជម្នះ ២-១ ក្រុម U23 វៀតណាម បានឈ្នះក្រុមអាស៊ីកណ្តាលជាលើកដំបូង ហើយអាចនឹងទទួលបានកៅអីមួយក្នុងវគ្គ ៨ ក្រុមចុងក្រោយ៕
បកប្រែដោយ Duy Hoan