ដោយមានពាក្យស្លោកថា "រួមគ្នាបង្កើតមោទនភាព" ការប្រកួតកីឡា ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែមករា បានមានការចូលរួមពីកីឡាករមកពីអាស៊ីអាគ្នេយ៍ ដែលប្រកួតប្រជែងក្នុងកីឡាចំនួន១៩ ជាមួយនឹងវិញ្ញាសាចំនួន៥៣៦។

leftcenterrightdel
ការសម្ដែងសិល្បៈមួយក្នុងពិធីបើកព្រឹត្តិការណ៍ (រូបថត៖ thairath)

ពិធីបើកព្រឹត្តិការណ៍មានកម្មវិធីសិល្បៈដែលមានប្រធានបទចំនួនបីគឺ "ចង្វាក់ភ្លេងបេះដូង" "ចង្វាក់ភ្លេង Pop Isaan" និង "ចង្វាក់នៃក្តីសុបិន"។ ភ្លើងគប់នៃការប្រកួតកីឡាប៉ារ៉ាអាស៊ីអាគ្នេយ៍លើកទី ១៣ ត្រូវបានបំភ្លឺដោយ Saisunee Jaena ដែលជាកីឡាករចាក់សាប នៃប្រទេសថៃ និងជាម្ចាស់មេដាយមាសប៉ារ៉ាឡាំពិកប្រាំគ្រឿង។

ក្រុមប៉ារ៉ាឡាំពិកវៀតណាមចូលរួមជាមួយកីឡាករចំនួន ១៤០ នាក់ ដោយប្រកួតប្រជែងក្នុងកីឡាចំនួន១១ ដោយមានគោលបំណងឈ្នះមេដាយមាសពី៤០ ដល់ ៥០ គ្រឿង៕

បកប្រែដោយ Thuy Anh