លោក Nguyen Hong Minh អនុប្រធាននាយកដ្ឋានកីឡាវៀតណាម និងជាប្រធានគណៈប្រតិភូកីឡាវៀតណាមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ បានមានប្រសាសន៍ថា “វៀតណាមសម្រេចបានគោលដៅចំនួនបី៖ រក្សាតំណែងរបស់ខ្លួនក្នុងចំណោមកំពូលនៅក្នុងតំបន់; ធ្វើឱ្យមានការទម្លាយថ្មីៗក្នុងវិញ្ញាសាកីឡាសំខាន់ៗ ជាពិសេសកីឡាអូឡាំពិក; កសាងរូបភាពស៊ីវិល័យ វិជ្ជាជីវៈ មានវិន័យ និងវិជ្ជមានរបស់គណៈប្រតិភូកីឡាវៀតណាមនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ”។

leftcenterrightdel
លោក Nguyen Hong Minh (កណ្តាល) ចែករំលែកនៅក្នុងសន្និសីទកាសែត

លោក Nguyen Hong Minh បានសង្កត់ធ្ងន់ថា បាល់ទាត់គឺជាកីឡាដ៏ជោគជ័យមួយ ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួនបី និងឈ្នះមេដាយមាសចំនួនពីរក្នុងការប្រកួតបាល់ទាត់បុរស និងបាល់ទាត់ហ្វូតសាលនារី។ ជោគជ័យនេះគឺជាលទ្ធផលនៃការរៀបចំយ៉ាងហ្មត់ចត់ដោយបាល់ទាត់ និងគណៈប្រតិភូកីឡាវៀតណាម។

លោក Nguyen Hong Minh បានសង្កត់ធ្ងន់ថា «ក្រៅពីចំណុចសំខាន់ៗដែលបានរៀបរាប់ខាងលើ មានការសោកស្ដាយមួយចំនួននៅក្នុងវិញ្ញាសាវាយកូនហ្គោល បាញ់ធ្នូ លើកទម្ងន់ យូដូ ជិះកង់ និងជូជីតស៊ូ ដែលយើងមិនបានសម្រេចគោលដៅរបស់យើង។ ក្នុងការប្រកួតខ្លះ ប្រសិនបើមានសំណាងច្រើនជាងនេះ ឬការកាត់ក្ដីដោយយុត្តិធម៌ជាងនេះ យើងអាចឈ្នះមេដាយមាសបាន។ នៅពេលនេះ គណៈប្រតិភូសម្រេចបានគោលដៅដែលយើងបានសន្យាមុនពេលចេញដំណើរទៅបំពេញភារកិច្ច»៕

បកប្រែដោយ Huyen Trang