ក្រុម U23 វៀតណាម យកឈ្នះក្រុម U23 ហ្ស៊កដានី ២-០
កប.អនឡាញ - គ្រាប់បាល់ពីរគ្រាប់ពី Dinh Bac និង Hieu Minh បានជួយឲ្យបាល់ទាត់វៀតណាមយកឈ្នះក្រុម Jordan ដែលជាគូប្រជែងដ៏ខ្លាំងមួយមកពីអាស៊ីខាងលិច ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅកម្រិត U23។
នៅល្ងាចថ្ងៃទី ៦ ខែមករា ក្រុម U23 វៀតណាម បានយកឈ្នះក្រុម U23 ហ្ស៊កដានី ២-០ ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ AFC U23 Asian Cup 2026។ គ្រាប់បាល់ពី Dinh Bac និង Hieu Minh បានជួយឲ្យបាល់ទាត់វៀតណាមយកឈ្នះក្រុម Jordan ដែលជាគូប្រជែងដ៏ខ្លាំងមួយមកពីអាស៊ីខាងលិច ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅកម្រិត U23។
ជាមួយនឹងបីពិន្ទុក្នុងការប្រកួតបើកឆាក ទ្វារទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រគឺបើកទូលាយជាងពេលណាៗទាំងអស់សម្រាប់ក្រុម U23 វៀតណាម។ ភាពអស្ចារ្យរបស់កីឡាករម្នាក់ៗ រួមផ្សំជាមួយនឹងការហការជាក្រុមដ៏ស៊ីសង្វាក់គ្នា បានជួយឲ្យក្រុម U23 វៀតណាម យកឈ្នះលើបញ្ហាប្រឈមដ៏លំបាកបំផុតនៅក្នុងពូល ដោយបង្កើតកម្លាំងចិត្តសម្រាប់ការប្រកួតនាពេលខាងមុខនៅអារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រកួតលើកទីពីរ នៅថ្ងៃទី៩ ខែមករា ក្រុម U23 វៀតណាម នឹងត្រូវប្រកួតជាមួយក្រុម U23 គៀហ្ស៊ីស្ថាន។
ពានរង្វាន់ AFC U23 Asian Cup 2026 ដែលមានក្រុមចំនួន ១៦ ក្រុម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុម U23 វៀតណាម ស្ថិតនៅក្នុងពូល A រួមជាមួយហ្ស៊កដានី កៀហ្ស៊ីស្ថាន និងអារ៉ាប៊ីសាអូឌីត៕
បកប្រែដោយThanh Cong