មហោស្រពម្ហូបអាហារអន្តរជាតិ “ទីក្រុង Hue - រាជធានីម្ហូបអាហារ” ឆ្នាំ២០២៥ បានបើកជាផ្លូវការនាថ្ងៃទី ១៨ ខែធ្នូ នៅឧទ្យាន Thuong Ba ទីក្រុង Hue។
ពិធីបុណ្យនេះណែនាំដល់សាធារណជន និងអ្នកទេសចរនូវមុខម្ហូបពិសេសៗជាច្រើនរបស់ទីក្រុង Hue និងតំបន់ផ្សេងៗទៀត។ លោកស្រី Tran Thi Hoai Tram នាយិកាមន្ទីរទេសចរណ៍ទីក្រុង Hue បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍នេះមានស្តង់ចំនួន ៥០ មកពីខេត្ត និងក្រុងចំនួន ៨។ ក្រៅពីម្ហូបអាហារ ស្តង់ទាំងនោះក៏បង្ហាញពីទេសចរណ៍ និងផលិតផល OCOP (ឃុំមួយផលិតផលមួយ) ដែលបង្កើតភាពលេចធ្លោ ទាក់ទាញភ្ញៀវទេសចរ។ មហាស្រពនេះមិនត្រឹមតែលើកតម្កើងម្ហូបអាហារវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពទីក្រុង Hue ជាគោលដៅវប្បធម៌ និងម្ហូបអាហារដ៏ពិសេសមួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ៕
បកប្រែដោយ Thanh Cong
Type the code from the image