ប្រទេសថៃនាំលំហវប្បធម៌ច្នៃប្រឌិតទៅកាន់ទីក្រុងហាណូយ
កប.អនឡាញ - ស្ថានទូតព្រះរាជាណាចក្រថៃប្រចាំទីក្រុងហាណូយបានប្រកាសថា ស្ថានទូត នឹងរៀបចំព្រឹត្តិការណ៍ "ចង្វាក់នៃប្រទេសថៃ" នៅទីក្រុងហាណូយឆ្នាំ២០២៦។
ព្រឹត្តិការណ៍នឹងស្វាគមន៍មហាជនដោយសេរីចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា នៅតំបនបរមរាជវាំង Thang Long។ ព្រឹត្តិការណ៍នេះក្នុងបំណងរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសថៃ និងវៀតណាម ហើយលើកតម្កើងចំណងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌ ភាពច្នៃប្រឌិត និងជំនួបប្រាស្រ័យប្រជាជន។
    |
 |
|
ទិវាវប្បធម៌ថៃត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅឆ្នាំ២០២៥ |
ព្រឹត្តិការណ៍នឹងមានសកម្មភាពបង្ហាញវប្បធម៌ ទទួលទានម្ហូបអាហារ និងសកម្មភាពអន្តរកម្មជាច្រើន។ ទន្ទឹមនឹងនោះ ពិព័រណ៍ច្នៃប្រឌិតបានតាំងបង្ហាញអំពីពិធីបុណ្យ Songkran (សង្គ្រាន្ក) ជាមួយនឹងម៉ូដសម្លៀកបំពាក់ របៀបរស់នៅ និងផលិតផលសិប្បកម្មថៃ។ កម្មវិធីម្ហូបអាហារថៃ បានបង្ហាញពីភាពសម្បូរបែបនៃម្ហូបថៃ។ សកម្មភាពអន្តរកម្មបានបង្កើតឱកាសធ្វើសិប្បកម្មថៃ និងចូលរួមល្បែងប្រពៃណី។
ទន្ទឹមនឹងនោះ អ្នកចូលរួមក៏មានឱកាសទស្សនាការចាក់បញ្ចាំងភាពយន្តពីររឿង វីដេអូអំពីមិត្តភាពរវាងប្រទេសថៃ និងវៀតណាម និងការតាំងពិព័រណ៍ផលិតផលច្នៃប្រឌិតទាក់ទងនឹងជីវភាពរស់នៅ សុខភាពរបស់ថៃ។ល៕
បកប្រែដោយ Thanh Cong