លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិដល់កម្មកររុករកធ្យូងថ្ម
កប.អនឡាញ-ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Quang Ninh នៅព្រឹកថ្ងៃទី ២៧ ខែមករា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិដល់កម្មកររុករកធ្យូងថ្ម។
អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល និងកម្មករនៃក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Deo Nai-Coc Sau (សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម និងរ៉ែវៀតណាម) នៅខេត្ត Quang Ninh លោកTo Lam អគ្គលេខាបក្ស បានសំណេះសំណាលនិងប្រគល់អំណោយដល់កម្មករនៅទីនេះ។
លោក To Lam អគ្គលេខាបក្ស បានឲ្យដឹងថា បក្សកុម្មុយនិស្តវៀតណាមគឺជាបក្សរបស់វណ្ណៈកម្មករដែលតំណាងឲ្យផលប្រយោជន៍របស់វណ្ណៈកម្មករ ពលករ និងប្រជាជាតិទាំងមូល។ កម្លាំងរបស់បក្សផ្ដើមចេញពីទំនាក់ទំនងជិតស្និទ្ធជាមួយវណ្ណៈកម្មករ និងប្រជាជនកម្មករ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រគល់អំណោយដល់តំណាងអង្គភាព និងកម្មករក្នុងឧស្សាហកម្មធ្យូងថ្ម (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យវណ្ណៈកម្មករ និងឧស្សាហកម្មធ្យូងថ្ម និងរ៉ែ គួរតែបន្តផ្លាស់ថ្មីនូវការផលិត និងប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងការគ្រប់គ្រងរ៉ែ។ ព្រមទាំងបង្កើនប្រសិទ្ធភាពនូវការផលិត និងប្រាក់ចំណូល ក៏ដូចជាកែលំអជីវភាពរស់នៅរបស់កម្មករ ទន្ទឹមនឹងប្រាក់ចំណូល គួរតែយកចិត្តទុកដាក់ដល់លក្ខខណ្ឌរស់នៅ លំនៅដ្ឋាន ការថែទាំសុខភាព ការអប់រំ និងវប្បធម៌ដល់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ នេះជាការទទួលខុសត្រូវរួមរបស់សហគ្រាស សហជីព និងអាជ្ញាធរមូលដ្ឋាន។
ក្នុងបរិបទដែលបច្ចេកវិទ្យាដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស កម្មករម្នាក់ៗត្រូវទទួលបានឱកាសសម្រាប់ការរៀនសូត្រ ការបណ្តុះបណ្តាល បង្កើនជំនាញ និងប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗយ៉ាងស្ទាត់ជំនាញ។ ការកសាងកម្លាំងពលកម្មជំនាញ និងការគោរពវិន័យគឺជាកម្លាំងចលករសម្រាប់សម្រេចគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេស។
លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា បក្សមានក្ដីទុកចិត្ដទៅលើវណ្ណៈកម្មករនិយាយរួម និងកម្មកររុករកធ្យូងថ្មនៃខេត្ត Quang Ninh និយាយដោយឡែក។ ព្រមទាំងជឿជាក់ថា កម្មកររុករកធ្យូងថ្មនឹងបន្តរក្សាស្មារតីនៃ "គោរពវិន័យ និងឯកភាពគ្នា" ហើយប្រែប្រពៃណីដ៏រុងរឿងទៅជាសកម្មភាពជាក់ស្តែងក្នុងការផលិត និងរក្សាសុវត្ថិភាព លើកកម្ពស់ថ្វៃដៃនិងបច្ចេកទេស ដោយហេតុនេះ រួមចំណែកកាន់តែខ្លាំងឡើងចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ៕
ក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណី លោក To Lam អគ្គលេខាបក្ស បានជូនពរដល់កម្មករនិងក្រុមគ្រួសាររបស់ពួកគេឲ្យមានសុខភាពល្អ សុវត្ថិភាព និងសុភមង្គល។
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានប្រគល់អំណោយដល់តំណាងអង្គភាព និងកម្មករក្នុងឧស្សាហកម្មធ្យូងថ្ម៕
បកប្រែដោយ Pham Diep