ពិធីជូនដំណើរបានប្រព្រឹត្តទៅយ៉ាងឧឡារិកនៅមូលដ្ឋានទ័ពជើងទឹក Lumut។ លោកវរនាវីឯក Murthi Subromoniam ប្រធានការិយាល័យប្រយុទ្ធ កងនាវាចរខាងលិច កងទ័ពជើងទឹកភូមិន្ទម៉ាឡេស៊ី បានធ្វើជាអធិបតីក្នុងពិធីនេះ។

leftcenterrightdel
 
leftcenterrightdel
នាវាលេខ ១៧ នៃកងពលតូចលេខ ១៧១ ចាកចេញពីមូលដ្ឋានទ័ពជើងទឹក Lumut

សូមរំលឹកដែរថា នាយទាហាន និងនាវិកនៃនាវាលេខ ១៧ បានត្រៀមរៀបចំឧបករណ៍បច្ចេកទេស បំពេញប្រេងឥន្ធនៈ ទឹកសាប និងត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ដំណើរដ៏វែងឆ្ងាយរបស់នាវា។

បន្ទាប់ពីដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកម៉ាឡេស៊ី នាវាលេខ ១៧ និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម នឹងបន្តដំណើរចូលរួមក្នុងហាត់សម MILAN 2026 នៅប្រទេសឥណ្ឌា។ តាមគម្រោង នៅថ្ងៃទី១២ ខែកុម្ភៈ នាវាលេខ ១៧ និងក្រុមបេសកកម្មនឹងទៅដល់ទីក្រុង Visakhapatnam ប្រទេសឥណ្ឌា ដែលជាទីក្រុងប្រព្រឹត្តទៅហាត់យុទ្ធ MILAN 2026៕

បកប្រែដោយ Thuy Anh