ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងនគរបាលខេត្តមណ្ឌលគីរី បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីកងទ័ពការពារព្រំដែនខេត្ដ Dak Lak។ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត បានសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Dak Lak និងប្រជាជនវៀតណាម។
លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងកងទ័ពការពារព្រំដែនខេត្ត Dak Lak តែងតែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់ព្រំដែន។
លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត មានបំណងចង់ភាគីទាំងពីរបន្តបង្កើនការសហការ និងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាកសាងខ្សែព្រំដែនដោយសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។
លោកវរសេនីយ៍ឯក Nguyen Van Linh មេបញ្ជាការគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dak Lak សង្ឃឹមថា នាពេលអនាគត កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី នឹងបន្តរក្សាប្រពៃណីសាមគ្គីភាព បង្កើនការផ្លាស់ប្តូរព័ត៌មាន សហការក្នុងការល្បាត រួមចំណែកដល់ការគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខ ព្រំដែននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕
បកប្រែដោយ Pham Diep
Type the code from the image