leftcenterrightdel
លោក Huynh Chi Nguyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau ជួបពិភាក្សាការងារជាមួយលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ​ (រូបថត៖ baocamau.vn)

នៅក្នុងជំនួប តាងនាមថ្នាក់ដឹកនាំខេត្តព្រះសីហនុ លោក ឯម ភាព បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម អបអរសាទរជូនចំពោះលោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់វៀតណាម ក្រោមការដឹកនាំរបស់បក្សក្នុងរយៈពេលកន្លងមក។ លោកបានបញ្ជាក់ថា កម្ពុជាតែងតែឱ្យតម្លៃ និងបន្តពូនជ្រំចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ដោយឈរលើមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពល្អរវាងវៀតណាម និងកម្ពុជា លោក ឯម ភាព បានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ និងខេត្ត Ca Mau បានចងសម្ព័ន្ធមេត្រីភាព និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការចាប់តាំងពីឆ្នាំ ២០១៤។ នៅឆ្នាំ ២០២៦ ខេត្តព្រះសីហនុសង្ឃឹមថានឹងបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរយៈពេល ១០ ឆ្នាំរវាងខេត្តទាំងពីរ។

leftcenterrightdel
លោក ឯម ភាព ប្រគល់ផ្កាជូន លោក Huynh Chi Nguyen (រូបថត៖ baocamau.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជូនពរថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមនិយាយរួម និងខេត្ត Ca Mau និយាយដោយឡែក។ ជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាពរវាងកម្ពុជា និងវៀតណាម ជាពិសេសរវាងខេត្តព្រះសីហនុ និងខេត្ត Ca Mau កាន់តែរឹងមាំ ជិតស្និទ្ធ និងអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
គណៈប្រតិភូ ខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau និងតំណាងមន្ទីរ និងស្ថាប័ននានារបស់ខេត្ត (រូបថត៖ baocamau.vn)

នៅក្នុងពិធី លោក Huynh Chi Nguyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានសម្តែងក្ដីរីករាយចំពោះសាមគ្គីភាព និងមិត្តភាពកាន់តែរឹងមាំ និងរីកចម្រើនរវាងខេត្តទាំងពីរ។ ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ ២០១៤ មក មូលដ្ឋានទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ដំណើរទស្សនកិច្ច ជូនពរឆ្នាំថ្មី រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។

ក្នុងឱកាសឆ្នាំថ្មី ២០២៦ ថ្នាក់ដឹកនាំខេត្ត Ca Mau ជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តព្រះសីហនុ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យ ហើយបានជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរមានការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan