ក្នុងជំនួបនេះ លោកស្រី ឈី វ៉ា   បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជានិយាយរួម និងរវាងខេត្ត Ca Mau និងខេត្តកោះកុងនិយាយដោយឡែក បន្តត្រូវបានពង្រឹងនិងអភិវឌ្ឍ ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ
leftcenterrightdel
លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ប្រគល់អំណោយជូនគណៈកម្មាធិការប្រជាជនខេត្ត  Ca Mau
leftcenterrightdel
គណៈប្រតិភូខេត្តកោះកុង ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau

លោក  Lu Quang Ngoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau សង្ឃឹមថា នាពេលខាងមុខ ខេត្តទាំងពីរបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ជលផល និងទេសចរណ៍។ ព្រមទាំងជំរុញកិច្ចការបរទេស និងការផ្លាស់ប្តូរគណៈប្រតិភូ  តាមរយៈនោះ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន Ca Mau និងខេត្តកោះកុង ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

បកប្រែដោយ Pham Diep