កម្មវិធីនេះមានការចូលរួមពីកម្មាភិបាលនៃស្ថានទូតវៀតណាម តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រាជបណ្ឌិត្យសភាកម្ពុជា តំណាងសហគមន៍ជនជាតិវៀតណាម និងអាជីវកម្មវៀតណាមនៅកម្ពុជា និងនិស្សិតនៃបទេសកម្ពុជា ឡាវ និងចិន។
ក្នុងនាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Xuan Phu ទីប្រឹក្សា បានអះអាងថា វៀតណាម និងកម្ពុជា មានមិត្តភាពប្រពៃណីដ៏ល្អ។ ប្រទេសទាំងពីរតែងតែប្រកៀកស្មានឹងគ្នា ជួយគ្នាទៅវិញទៅមក យកឈ្នះលើការលំបាកជាច្រើន ដើម្បីសម្រេចបាននូវជ័យជម្នះដ៏រុងរឿង។ នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលប្រទេសទាំងពីរត្រូវថែរក្សា និងពូនជ្រំជានិច្ច។ និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយដែលភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong
Type the code from the image