leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាស ថ្ងៃទី ៣១ ខែមករា ថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា លោក To Lam អគ្គលេខាបក្ស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក To Lam អគ្គលេខាបក្ស នឹងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំរវាងប្រមុខដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ៕

បកប្រែដោយ Duy Hoan