leftcenterrightdel
លោក  Nguyen Thanh Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត  Khanh Hoa  និងលោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង

ក្នុងជំនួបនេះ លោក  Nguyen Thanh Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានផ្ញើលិខិតអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។  

លោក  Nguyen Thanh Ha សង្ឃឹមថា នាពេលខាងមុខ ខេត្ត Khanh Hoa និងខេត្តស្ទឹងត្រែង នឹងបន្តរៀបចំសកម្មភាពជាច្រើនដូចជា៖  គាំទ្រដល់បុគ្គល អង្គការ និងអាជីវកម្មក្នុងការស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្ម បង្កើនការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជំរុញការការឃោសនាដល់ប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយយល់កាន់តែស៊ីជម្រៅអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងវៀតណាម និងកម្ពុជា  ក៏ដូចជាខេត្ដ Khanh Hoa និងខេត្តស្ទឹងត្រែង។

leftcenterrightdel
ថ្នាក់ដឹកខេត្ត Khanh Hoa  ប្រគល់អំណោយជូនថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​​​

លោក ម៉ែន គុង បានអបរអរសាទចំពោះសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលខេត្ត Khanh Hoa សម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរដល់គណៈកម្មា​ធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Khanh Hoa  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

លោក ម៉ែន គុង បានសង្កត់ធ្ងន់ថា ខេត្ត Khanh Hoa និងខេត្តស្ទឹងត្រែង មានទំនាក់ទំនងមិត្តភាពយូរអង្វែង។ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ​តែងតែយកចិត្តទុកដាក់ និងពង្រឹងសាមគ្គីភាពដ៏ល្អរវាងប្រជាជននៃខេត្ដទាំងពីរ។ នាពេលខាងមុខ ខេត្តទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពូនជ្រំសាមគ្គីភាពយូរអង្វែងដោយសកម្មភាពជាក់ស្តែងជាច្រើន៕

បកប្រែដោយ Pham Diep