leftcenterrightdel
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត An Giang (រូបថត៖ baoangiang.com.vn)

ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តកោះកុង លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត An Giang កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត  An Giang ឲ្យជួបតែសេចក្តីសុខ សុភមង្គល សំណាងល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ឲ្យដឹងថា ក្នុងរយៈពេលកន្លងមក មូលដ្ឋានទាំងពីរបានពង្រឹងទំនាក់ទំនងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

លោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជជនខេត្ដ An Giang បានសង្កត់ធ្ងន់លើគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ​វៀតណាម គឺតែងតែឱ្យតម្លៃ និងផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែងរវាងវៀតណាមនិងកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្តកោះកុង ប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ដ An Giang (រូបថត៖ baoangiang.com.vn)
leftcenterrightdel
ប្រតិភូនៃខេត្ដ An Giang និងខេត្ដកោះកុង ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baoangiang.com.vn)

ថ្នាក់ដឹកនាំខេត្ត An Giang មានបំណងចង់ថ្នាក់ដឹកនាំខេត្តកោះកុងនឹងបន្តយកចិត្តទុកដាក់ និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍរវាងខេត្តទាំងពីរនាពេលខាងមុខ ព្រមទាំងបង្កើនជំនួបប្រាស្រ័យ រួមចំណែកដល់ការបង្កើនការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជននៃខេត្ដទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ បន្តផ្លាស់ប្តូរ ស្រាវជ្រាវនិងសហប្រតិបត្ដិការលើវិស័យដែលមានសក្តានុពល ស្របទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ភាគីនីមួយៗ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៃខេត្តទាំងពីរ៕

បកប្រែដោយ Pham Diep