នាថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) លោក To Lam អគ្គលេខាបក្ស បានចាកចេញពីព្រលានយន្តហោះយោធា Andrews ដោយបញ្ចប់ដំណើរទស្សកិច្ចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់​ហ្គាហ្សានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨-២០ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រធានក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់​ហ្គាហ្សា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រធានគណៈប្រតិភូដែលចូលរួមសម័យប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់​ហ្គាហ្សា (រូបថត៖ REUTERS/Kevin Lamarque)

អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់​ហ្គាហ្សាមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំមកពីប្រទេសជាង ៥០ ជាសមាជិកស្ថាបនិក និងអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាសន្តិភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោក To Lam អគ្គលេខាបក្សនៅក្នុងកិច្ចប្រជុំ ដោយបញ្ជាក់ពីការគោរពយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលជាប្រទេសដ៏គួរឱ្យកោតសរសើរ មានតួនាទី និងឥទ្ធិពលកាន់តែសំខាន់។ នេះបង្ហាញថា កិត្យានុភាពអន្តរជាតិរបស់វៀតណាមកំពុងត្រូវបានពង្រីកឥតឈប់ឈរ ហើយសមត្ថភាពរបស់វៀតពាមក្នុងការកសាងសន្តិភាពត្រូវបានទទួលស្គាល់ និងវាយតំលៃខ្ពស់​ពីសំណាកមហាអំណាច និងមិត្តភក្តិអន្តរជាតិ។

ក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីតំបន់ហ្គាហ្សា លោក To Lam អគ្គលេខាបក្ស បានជួបប្រជុំ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន នាយករដ្ឋមន្ត្រីកម្ពុជា អាមេនី ហុងគ្រី និងប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក...

នៅក្នុងជំនួបជាមួយ លោក To Lam អគ្គលេខាបក្ស លោក Donald Trump ប្រធានាធិបតីអាមេរិក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដោយផ្ទាល់របស់ លោក To Lam អគ្គលេខាបក្សនៅក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា នេះបង្ហាញពីតួនាទីកាន់តែខ្ពស់របស់វៀតណាមលើវៀតណាមលើឆាកអន្តរជាតិ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសកល។ លោក Donald Trump ប្រធានាធិបតី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហើយបានបង្ហាញថា លោកនឹងដឹកនាំភ្នាក់ងារពាក់ព័ន្ធឱ្យដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្រ (D1-D3) ក្នុង​ពេលឆាប់ៗ។

លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោកឯកអគ្គរដ្ឋទូត Jamieson Greer  ប្រធានស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក; បានជួបជាមួយលោក Kurt M. Campbell អតីតអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ក៏បានជួបជាមួយសសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក និងកម្មាភិបាលនៃការិយាល័យតំណាងវៀតណាមនៅសហរដ្ឋអាមេរិកផងដែរ៕

បកប្រែដោយ Duy Hoan