ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរលោកស្រី Duan Ping ដែលចាប់ផ្តើមអាណត្តិការងារនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ឲ្យដឹងថា គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិន ក៏ដូចជារវាងកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ជាតិចិនក្នុងវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការគ្រប់គ្រង និងការពារព្រំដែន ច្រកទ្វារព្រំដែន ការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបទីប្រឹក្សាសន្ដិសុខចិន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកស្រីទីប្រឹក្សាសន្ដិសុខចិនបន្ដសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀត​ណាម ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនូវតួនាទីជាស្ពាន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យនយោបាយ និងជំនួបប្រាស្រ័យនាយទាហានវ័យក្មេង។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់ដូចជា ការល្បាតទ្វេភាគី បង្កើនការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដឹកជញ្ជូនទំនិញ មនុស្សនិងមធ្យោបាយ និងរួមគ្នារក្សាព្រំដែនសន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។

leftcenterrightdel
ទីដ្ឋភាពនៃជំនួប

រីឯលោកស្រី Duan Ping បានបញ្ជាក់ថា ក្រសួងនគរបាលចិន និងក្រសួងការពារប្រទេសវៀតណាម ជាពិសេសកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកស្រី Duan Ping បានស្នើឲ្យភាគីទាំងពីរគួរតែលើកកម្ពស់សកម្មភាពផ្លាស់ប្តូរបន្ថែមទៀត ដោយហេតុនេះធ្វើឱ្យកាន់តែស៊ីជម្រៅនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep