លោកឧត្តមសេនីយ៍ឯក Nguyen Van Hien ស្វាគមន៍ និងអបអរសាទររដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
កប.អនឡាញ - ក្នុងឱកាសអមដំណើរគណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការបរទេស - បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ប្រទេសឡាវ ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី៨ ខែមករា នៅទីក្រុងវៀងចន្ទន៍ លោកឧត្តមសេនីយ៍ឯក Nguyen Van Hien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១២។