leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia មានប្រសាសន៍​ក្នុង​សន្និសីទ

នៅក្នុងសន្និសីទនេះ ប្រតិភូបានស្តាប់លោកឧត្តមសេនីយ៍ត្រី Do Van Dao ប្រធានខុទ្ទកាល័យអគ្គស្នងការដ្ឋាន​នយោបាយ ជ្រួតជ្រាបអំពីគោលបំណង តម្រូវការនៃសន្និសីទ និងឧទ្ទេសនាមលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦។

បន្ទាប់ពីនោះ លេខាធិការសន្និសីទបានអានជីវប្រវត្តិសង្ខេបរបស់លោកនាយនាយឧត្តមសេនីយ៍ Nguyen Trong Nghia ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦។

បន្ទាប់ពីស្តាប់ជីវប្រវត្តិសង្ខេបរបស់លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រតិភូទាំងឡាយបានវាយតម្លៃថា៖ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធា និងជាប្រធានអគ្គស្នងការនយោបាយ មានប្រវត្តិនយោបាយច្បាស់លាស់ មានសុខភាពល្អ មានឆន្ទៈនយោបាយរឹងមាំ និងតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទស្សនៈខុសឆ្គង។

leftcenterrightdel
សន្និសីទ្ធបានឯកភាព ១០០% ឧទ្ទេសនាមលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦

លោកតែងតែជាគំរូល្អអំពីសីលធម៌ របៀបរស់នៅ មានប្រជាប្រិយ្យភាពខ្ពស់នៅក្នុងបក្ស ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ជាកម្មាភិបាលជាន់ខ្ពស់របស់បក្ស រដ្ឋ និងកងទ័ព។ លោកបានកាន់តំណែងជាថ្នាក់ដឹកនាំ មេបញ្ជាការថ្នាក់យុទ្ធសាស្ត្រក្នុងកងទ័ព មានបទពិសោធន៍ជាក់ស្តែង និងស៊ីជម្រៅ។

ទោះបីកាន់តំណែងអ្វីក៏ដោយ ទាំងនៅក្នុង និងក្រៅកងទ័ព លោកតែងតែបំពេញល្អរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន។ លោកបានទទួលគ្រឿងឥស្សរិយយស និងរង្វាន់ថ្លៃថ្នូរជាច្រើនពីបក្ស រដ្ឋ និងកងទ័ព ហើយទទួលបានការជឿទុកចិត្តពីប្រជាជន។

បន្ទាប់ពីស្តាប់មតិយោបល់របស់អ្នកបោះឆ្នោត សន្និសីទ្ធបានឯកភាព ១០០% ឧទ្ទេសនាមលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦

leftcenterrightdel
ប្រតិភូទាំងឡាយ​អញ្ជើញ​ចូលរួម​សន្និសីទ

ថ្លែងនៅក្នុងសន្និសីទ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងមតិយោបល់របស់អ្នកបោះឆ្នោត។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថា អគ្គស្នងការដ្ឋាននយោបាយជាកន្លែងដែលលោកមានអនុស្សាវរីយ៍ជាច្រើន​ មិនអាចបំភ្លេចបាន ហើយក៏ជាកន្លែងធ្វើការ​ដ៏មានតម្លៃដែលបានជួយលោកធំដឹងក្តី និងរីកចម្រើនដូចសព្វថ្ងៃនេះ។

លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ បំពេញរាល់​ភារកិច្ចដែលត្រូវបានប្រគល់ជូនយ៉ាងល្អក្នុងគ្រប់ស្ថានភាព និងគ្រប់មុខតំណែងទាំងអស់ ដើម្បីតបស្នងនឹងការជឿទុកចិត្ត និងមនោសញ្ចេរនារបស់កម្មាភិបាល បុគ្គលិក និងយុទ្ធជននៃអគ្គស្នងការដ្ឋាននយោបាយនិយាយដោយឡែក កងទ័ពទាំងមូលនិយាយរួម  និងប្រជាជនទូទាំងប្រទេស៕

បកប្រែដោយ Duy Hoan