លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញ ជាមួយនឹងឱកាស ការលំបាកនិងបញ្ហាប្រឈមជាច្រើន មហាសន្និបាតលើកទី ១៤ របស់បក្សគឺជាចំណុចរបត់មួយ និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ជូនដំណឹងអំពីដំណើរការត្រៀមរៀបចំមហាសន្និបាត លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេស ឲ្យដឹងថា ដំណើរការរៀបចំឯកសារមានការផ្លាស់ថ្មីជាច្រើន ដែលបង្ហាញពីស្មារតីផ្លាស់ថ្មីនូវវិធីសាស្រ្ត និងផ្នត់គិត។ ការងារជ្រើសរើសកម្មាភិបាលសម្រាប់មហាសន្និបាតត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ល្អិតល្អន់ និងត្រឹមត្រូវ ដោយចាត់ទុកថា នេះជាតម្រូវការចាំបាច់ ដើម្បី "ប្រែក្លាយចក្ខុវិស័យនិងសេចក្តីប្រាថ្នាទៅជាលទ្ធផល"។

leftcenterrightdel
 
leftcenterrightdel
លោក Le Hoai Trung ជូនដំណឹងដល់តំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅវៀតណាមស្ដីពីមហាសន្និបាតលើកទី ១៤ របស់បក្ស

ទាក់ទងនឹងគោលនយោបាយការបរទេសក្នុងឯកសាររបស់មហាសន្និបាតលើកទី ១៤ របស់បក្ស  លោក Le Hoai Trung បានសង្កត់ធ្ងន់លើគោលការណ៍ខ្ជាប់ខ្ជួនរបស់វៀតណាមគឺឯករាជ្យភាព ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគីនីយកម្ម និងពិពិធកម្ម នៃទំនាក់ទំនងការបរទេស ធានាផលប្រយោជន៍ជាតិខ្ពស់បំផុតដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត​ ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ និងចូលរួមយ៉ាងសកម្ម​ និងមានទំនួលខុសត្រូវក្នុងការដោះស្រាយរាល់បញ្ហារួមក្នុងតំបន់​​ និងអន្តរជាតិ។

លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ការងារត្រៀមរៀបចំយ៉ាងហ្មត់ចត់ ល្អិតល្អន់ ដោយធានាសន្តិសុខ និងសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិរបស់បក្ស ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់មហាសន្និបាតដ៏សំខាន់ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត និងប្រធានស្ថានបេសកកម្មការទូតជាច្រើនរូបបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់​វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងរំពឹងទុកលើទិសដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Pham Diep