នេះជាលើកដំបូងដែលខេត្ត Dien Bien ភាគខាងជើងប្រទេសវៀតណាម ទទួលបានការផ្តល់យោបល់ធ្វើម្ហូបពីសមាគមបណ្តុះបណ្តាល និងការងារចុងភៅវៀតណាម ដែលសហការដោយផ្ទាល់ក្នុងការរៀបចំ និងតុបតែងមុខម្ហូបលេចធ្លោចំនួន ២៧ មុខរបស់ខេត្ត។ ទន្ទឹមនឹងនោះ ផ្តល់ការគាំទ្រប្រកបដោយវិជ្ជាជីវៈដល់ភោជនីយដ្ឋាន សណ្ឋាគារ និងអាជីវកម្មសេវាកម្មម្ហូបអាហារនៅក្នុងតំបន់ ដែលបង្កើតជាជំហានដ៏សំខាន់មួយក្នុងដំណើរនៃការធ្វើឱ្យមានស្តង់ដារ លើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារ Dien Bien តាមរបៀបវិជ្ជាជីវៈ និងប្រកបដោយនិរន្តរភាព។
ដោយចូលរួមក្នុងពិធីបុណ្យនេះ អ្នកស្រុក និងភ្ញៀវទេសចរអាចឃើញដោយផ្ទាល់ពីគ្រឿងផ្សំសាមញ្ញៗនៃភ្នំ និងព្រៃឈើភាគពាយ័ព្យ ដូចជាគ្រាប់អង្ករ ពន្លកឫស្សី ត្រីអូរ និងគ្រឿងទេសពិសេសៗរបស់ភូមិ ត្រូវបានធ្វើឡើងដោយសិប្បករ និងចុងភៅទៅជាម្ហូបដែលបង្ហាញពីរសជាតិពិសេសរបស់ខេត្ត Dien Bien៕
បកប្រែដោយ Huyen Trang
Type the code from the image