ប្រការនេះ ធ្វើឱ្យចុៈខ្សោយនូវបទឈប់បាញ់រយៈពេល ៤ខែ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងទឹកដីនេះ។

leftcenterrightdel
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងឈប់បាញ់ (រូបថត៖ Reuters)

ដំណាក់កាលបន្ទាប់នៅក្នុងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សារួមមាន៖ ការរំសាយអាវុធរបស់ក្រុមហាម៉ាស ការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា និងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។ ក្រុមហាម៉ាសបន្តអះអាងថា ខ្លួននឹងមិនរំសាយអាវុធទេ ដរាបណាកងទ័ពអ៊ីស្រាអែលបន្តកាន់កាប់ទឹកដីប៉ាឡេស្ទីន។ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះកំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់ទៅរកសង្គ្រាមទូលំទូលាយវិញ។

យ៉ាងហោចណាស់មានជនប៉ាឡេស្ទីនចំនួន ៥៨០ នាក់បានស្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ ២០២៥៕

តាម vovworld.vn