សហរដ្ឋអាមេរិកកំពុងពិចារណាលើប្រតិបត្តិការយោធារយៈពេលច្រើនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់
មន្ទីរបញ្ចកោណកំពុងរៀបចំផែនការសម្រាប់ "ប្រតិបត្តិការយោធារយៈពេលច្រើនសប្តាហ៍" ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក "ផ្ដល់ភ្លើងខៀវ"។
សេណារីយ៉ូដែលកំពុងត្រូវបានពិចារណា អាចមានទំហំធំជាងការវាយប្រហារតាមជើងអាកាសរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ឆ្នាំមុន រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
    |
 |
|
មន្ទីរបញ្ចកោណ ទីស្នាក់ការនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក (រូបថត៖ ស៊ីនហួ) |
នាថ្ងៃទី ១៥ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រតិបត្តិការនេះអាចរួមបញ្ចូលគោលដៅនៅខាងក្រៅរោងចក្រនុយក្លេអ៊ែរ ដោយតំរង់ទៅលើគ្រឹះស្ថានរដ្ឋ និងសន្តិសុខអ៊ីរ៉ង់។ មន្ត្រីម្នាក់បាននិយាយថា សហរដ្ឋអាមេរិក "រំពឹងថានឹងមានការសងសឹកពីអ៊ីរ៉ង់" ដែលមានន័យថា ជម្លោះទំនងជានឹងអូសបន្លាយជាមួយនឹងការតបតគ្នាទៅវិញទៅមក។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន CBS News របស់អាមេរិកបានរាយការណ៍ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អាចបានជូនដំណឹងដល់លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា លោកគាំទ្រចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ទទួលបរាជ័យ៕
តាម vovworld.vn