លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្ស
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្ស ព្រមទាំងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ។
ក្នុងឱកាសទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្សនៅគេហដ្ឋានឯកជនរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជូនពរលោក Nong Duc Manh និងក្រុមគ្រួសារទាំងមូល ឲ្យជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ប្រការ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nong Duc Manh អតីតអគ្គលេខាបក្ស (រូបថត៖ vnanet.vn) |
ដោយជម្រាបជូនលោក Nong Duc Manh អតីតអគ្គលេខាបក្សអំពីស្ថានភាព និងការដឹកនាំការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងស្មារតីសកម្មភាពនៃមហាសន្និបាតលើកទី១៤ រដ្ឋាភិបាលបានផ្តោតលើការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ និងសេចក្តីសម្រេចជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយដែលចេញចាប់ពីថ្ងៃ សប្តាហ៍ និងខែដំបូងនៃឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ចាប់ពីឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត រួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រខួបមួយសតវត្សរ៍ចំនួនពីរ គឺនៅឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា លោក Nong Duc Manh អតីតអគ្គលេខាបក្ស មានសុខភាពល្អជាប្រចាំ បន្តយកចិត្តទុកដាក់ តាមដាន និងរួមចំណែកមតិយោបល់ដ៏ស្មោះស្ម័គ្រ និងដ៏មានតម្លៃជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីភាពសម្បូរធូធា និងសុភមង្គលរបស់ប្រជាជន។
លោក Nong Duc Manh អតីតអគ្គលេខាបក្ស បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលប្រទេសសម្រេចបានក្នុងឆ្នាំកន្លងមក។ លោកបានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្ស ការរួមដំណើររបស់រដ្ឋសភា ការប្រតិបត្តិ និងការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងសាមគ្គីភាព និងការបង្រួបបង្រួមរបស់ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្រទេសយើងនឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី - ឆ្នាំថ្មី ជ័យជម្នះថ្មីៗ៕
បកប្រែដោយ Huyen Trang