លោកនាយករដ្ឋមន្ត្រី អញ្ជើញជាអធីបតីកិច្ចប្រជុំជាមួយគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ
កប.អនឡាញ - នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ បានអញ្ជើញជាអធីបតីកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការដឹកនាំ។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានតម្រូវថាក្នុងរយៈពេលពីរថ្ងៃខាងមុខ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែដាក់របាយការណ៍ជូនគណៈកម្មាធិការបក្សនៃរដ្ឋាភិបាល និងរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចអំពីលទ្ធផលនៃការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ១ ជាមួយរុស្ស៊ី និងវឌ្ឍនភាពនៃគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ (រូបថត៖ vov) |
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តពិនិត្យ និងបំពេញស្ដង់ដារ នីតិវិធី និងបទប្បញ្ញត្តិទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីឲ្យខេត្ត Khanh Hoa សហការជាមួយក្រសួង ស្ថាប័ន អនុវត្តការងាររបស់ខ្លួន។
ក្រសួងការបរទេសសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ក្នុងការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តការងារនេះឲ្យកាន់តែសកម្ម និងម៉ឺងម៉ាត់៕
បកប្រែដោយ Thuy Anh