លោកនាយករដ្ឋមន្ត្រី សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំ និងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ
កប.អនឡាញ - ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នាថ្ងៃទី១១ ខែកុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងអុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅទីក្រុងហូជីមិញ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ លោក Truong Tan Sang អតីតប្រធានរដ្ឋ និងលោក Nguyen Tan Dung អតីតនាយករដ្ឋមន្ត្រី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោក Nguyen Minh Triet អតីតប្រធានរដ្ឋ (រូបថត៖ vov.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជូនពរអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថាអតីតថ្នាក់ដឹកនាំបក្ស បន្តយកចិត្តទុកដាក់ តាមដាន និងរួមមតិយោបល់ដ៏ស្មោះស្ម័គ្រ និងមានតម្លៃជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
នារសៀលថ្ងៃដដែល នៅទីក្រុងហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារ ព្រមទាំងអុជធូបគោរពវិញ្ញាណក្ខន្ធលោក Nguyen Van Linh អតីតអគ្គលេខាបក្ស លោក Pham Hung អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Vo Van Kiet អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai អតីតនាយករដ្ឋមន្ត្រី។ល៕
បកប្រែដោយ Huyen Trang