លោក To Lam អគ្គលេខាបក្ស ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តរកម្រិតនៅ Dak Lak
ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ លោក To Lam អគ្គលេខាបក្ស បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្ត Dak Lak។
គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីជិត ៦ ហិកតា នៅភូមិលេខ ៨ ឃុំ Ea Rok ដោយមានការវិនិយោគសរុបប្រហែល ៥.៨ លានដុល្លារអាមេរិក ដែលបម្រើសិស្សជិត ៧០០ នាក់នៃឃុំ Ea Rok និងតំបន់ជុំវិញ។
    |
 |
|
ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្ត Dak Lak (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក To Lam អគ្គលេខាបក្ស បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល។ ដើម្បីធានាថាគម្រោងនេះនឹងត្រូវបានសម្រេចរួចរាល់ក្នុងពេលឆាប់ៗនេះ និងនាំមកនូវប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើថា៖ “ខេត្ត Dak Lak ផ្នែកអប់រំ និងបណ្តុះបណ្តាល គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងសាលារៀន ត្រូវត្រៀមរៀបចំលក្ខខណ្ឌឲ្យបានល្អ ទាក់ទងនឹងជួរគ្រូបង្រៀន កម្មវិធីសិក្សា និងខ្លឹមសារបង្រៀន; គ្រប់គ្រង ដំណើរការ និងប្រើប្រាស់សំណង់ប្រកបដោយប្រសិទ្ធភាព; កសាងបរិយាកាសអប់រំដ៏ស្អាតស្អំនិងគ្រប់ជ្រុងជ្រោយ; ផ្តោតលើការអប់រំសិស្សអំពីសីលធម៌ របៀបរស់នៅ ឧត្តមគតិ និងស្មារតីជំនះការលំបាក។ សាលារៀនត្រូវតែក្លាយជាផ្ទះទីពីរសម្រាប់សិស្សានុសិស្ស ដើម្បីឲ្យអាណាព្យាបាលអាចទុកចិត្តជូនកូនៗទៅរៀន”។
នាព្រឹកថ្ងៃដដែល ក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ លោក To Lam អគ្គលេខាបក្ស បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាផិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Ea H’Leo៕
តាម vovworld.vn