leftcenterrightdel
អគារមជ្ឈមណ្ឌលសហគមន៍នៅភូមិវៀតណាមក្នុងស្រុក BongHwa (កូរ៉េខាងត្បូង) (រូបថត៖ vnanet.vn)

ការទទួលយោបល់ពីប្រជាជនគឺជាផ្នែកមួយនៃដំណើរការទទួលមតិយោបល់ដើម្បីបញ្ចប់ផែនការអភិវឌ្ឍន៍ភូមិវៀតណាម។ គម្រោង "K-Vietnam Valley" គឺជាផែនការសាងសង់មជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិ ដែលតភ្ជាប់វិស័យវប្បធម៌ ទេសចរណ៍ និងអប់រំដោយផ្អែកលើមូលដ្ឋានគ្រឹះវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង និងវៀតណាម។

លោក Park Hyun Guk អភិបាលស្រុក Bonghwa បានបញ្ជាក់ថា ភូមិវៀតណាមមិនត្រឹមតែជាកម្លាំងចលករកំណើនស្នូលសម្រាប់ Bonghwa ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបសម្រាប់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង និងវៀតណាមផងដែរ៕

បកប្រែដោយ Thuy Anh