"សមមិត្តជាទីគោរព!

ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មីប្រពៃណី២០២៦ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំសូមផ្ញើការសួរសុខទុក្ខ និងជូនពរយ៉ាងកក់ក្តៅបំផុតដល់នាយទាហាន យោធិនអាជីព នាយទាហានរង និងពលទាហាន កម្មករ និងនិយោជិតការពារជាតិ ពលករទូទាំងកងទ័ព និងកងកម្លាំងសេនាជនទូទាំងប្រទេស។

leftcenterrightdel
ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មីប្រពៃណី២០២៦ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានផ្ញើសារជូនពរដល់នាយទាហាន យោធិនអាជីព នាយទាហានរង និងពលទាហាន កម្មករ និងនិយោជិតការពារជាតិ ពលករទូទាំងកងទ័ព និងកងកម្លាំងសេនាជនទូទាំងប្រទេស

ក្នុងឆ្នាំ ២០២៥ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ដោយផ្ទាល់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស និងមេបញ្ជាការនៃស្ថាប័ន និងអង្គភាពនានា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង និងស្ថាប័មជ្ឈិម គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ហើយដោយមានការគាំទ្រ និងជំនួយដ៏មានតម្លៃពីប្រជាជន កងទ័ពទាំងមូលបានពង្រីកប្រពៃណីវីរភាព សាមគ្គីភាព ការបង្រួបបង្រួម

និងភាពខ្លួនទីពឹងខ្លួន ម្ចាស់ការពុះពារជម្នះការលំបាក រៀបចំ និងអនុវត្តគ្រប់ជ្រុងជ្រោយនូវគោលដៅ និងភារកិច្ចការពារជាតិ និងយោធាទាំងអស់ និងទទួលបានការវាយតម្លៃខ្ពស់ពីបក្ស រដ្ឋ និងប្រជាជន។

សមិទ្ធផលសំខាន់ៗរួមមាន៖ បំពេញមុខងារធ្វើសេនាធិការយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋលើបញ្ហាយោធា និងការពារជាតិ ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវគ្រប់ស្ថានការណ៍ និងការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ពង្រីកយ៉ាងល្អនូវតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល និងរបៀបការពារជាតិដោយប្រជាជនទាំងមូល ដែលរួមបញ្ចូលជាមួយនឹងរបៀបសន្តិសុខដោយប្រជាជនទាំងមូលប្រកបដោយរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ គុណភាព កម្លាំង កម្រិត និងការត្រៀមខ្លួនប្រយុទ្ធជាស្រេចរបស់កងទ័ពទាំងមូលត្រូវបានលើកកម្ពស់។ ចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ការស្វែងរក និងជួយសង្គ្រោះ និងការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោម។ ធ្វើសេនាធិការ និងសម្របសម្រួលការរៀបចំសកម្មភាពរំលឹកខួបលើកទី៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំផុសស្មារតីស្នេហាជាតិយ៉ាងខ្លាំង និងរីកសាយភាយតម្លៃនៃសន្តិភាព និងឯករាជ្យជាតិក្នុងចំណោមប្រជាជន និងមិត្តភក្តិអន្តរជាតិ។ ការហ្វឹកហាត់ ការអប់រំ និងការបណ្តុះបណ្តាល ការកសាងរបៀបរៀបរយ ការគ្រប់គ្រងវិន័យ និងការអនុវត្តច្បាប់ ការងារភស្តុភារ និងបច្ចេកទេស ហិរញ្ញវត្ថុ ឧស្សាហកម្មការពារជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ... ទទួលបានលទ្ធផលល្អ។ គណៈកម្មាធិការបក្សកងទ័ពគឺស្អាតស្អំ រឹងមាំ ជាគំរូ និងលេចធ្លោ ហើយកងទ័ពពិតជាស្មោះត្រង់ចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន។

ចូលដល់ឆ្នាំ ២០២៦ ជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស សេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១២ របស់គណៈកម្មាធិការបក្សកងទ័ព និងការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពី "ការប្រកាន់ខ្ជាប់ចំនួន២ ការជំរុញចំនួន ២ និងការបង្ការចំនួន២" បាវចនា "ភាពរឹងមាំចំនួន ៥" និងគោលដៅ "ប្តេជ្ញាចិត្តស្រាវជ្រាវ និងផលិតអាវុធ និងឧបករណ៍ជឿនលឿន និងទំនើប"។ កសាងកងទ័ពប្រជាជនបដិវត្តន៍ របៀបរៀបរយ ចំណាន ទំនើប សម្រេចបានជ័យជម្នះ និងសមិទ្ធផលថ្មីៗជាច្រើន និងបំពេញភារកិច្ចដែលបានកំណត់យ៉ាងល្អឥតខ្ចោះ។ ចូលរួមចំណែកជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល ម្ចាស់ការ ខ្លួនទីពឹងខ្លួន ទុកចិត្តលើខ្លួនឯង និងវឌ្ឍនភាពដ៏រឹងមាំក្នុងយុគសម័យអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសន្តិភាព ឯករាជ្យភាព លទ្ធិប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងវឌ្ឍនភាពជាលំដាប់ឆ្ពោះទៅរកសង្គមនិយម។

សូមជូនពរសមមិត្ត រួមទាំងក្រុមគ្រួសារទាំងអស់ ក្នុងឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ប្រការ និងវឌ្ឍនភាពជាបន្តបន្ទាប់។

សូមគោរពជម្រាបលា!"

បកប្រែដោយ Huyen Trang